Love Yuk Thet Rotha

ស្រលាញ់​ យក់​ ថិត​រដ្ឋា​

  • About
  • Rotha Fan Club
  • ជីវ​ប្រវត្តិ​
    • ប្រវត្តិ​រូប​សង្ខេប​
    • ចំណង​ស្នេហា​
    • ការ​ផ្លាស់​ប្តូរ​ផលិត​កម្ម​
  • ដោន​ឡូដ​MP3
  • ផលិតកម្ម​
  • រូប​ថត​
  • ស្តាប់​ចម្រៀង​
  • ​ចំណង​ជើង​ចម្រៀង​តាម​លំដាប់​អក្សរ
    • ចម្រៀង​ទោល​
    • ឆ្លង​ឆ្លើយ​

[MV Teaser] កុំ​បិទ​ទូរស័ព្ទ​

Posted by loverotha on 29 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 464, cd, hm, khmer, mv, ratha, rhm, rotha, teaser, yuk. បញ្ចេញមតិ

បទ​កុំ​បិទ​ទូរស័ព្ទ​ ចេញ​លក់​ថ្ងៃ​នេះ​ក្នុង​ផលិតកម្ម​ហង្សមាស​ CD Vol 464

 

[Teaser] ស្តាប់​បទ​ទាំង​៧បទ​របស់​រដ្ឋា​ត្រៀម​ចេញ​លក់​ក្នុង​វ៉ុល​ 464

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 464, hm, khmer, new, ratha, reach, rhm, rotha, songs, teaser. បញ្ចេញមតិ


ពិត​ជា​ភ្ញាក់​ផ្អើល​និង​រំភើប​ខ្លាំង​ណាស់​ ជាមួយ​នឹង​បទ​ទាំង​៧​បទ​របស់​យក់​ថិត​រដ្ឋា​ដែល​ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ឆាប់​ៗ​នេះ​ (ទោះ​បី​មិន​ដឹង​ថា​ពេល​ណា​ឲ្យ​ច្បាស់​ក៏​ដោយ​)។​ យ៉ាង​ហោច​ណាស់​ ត្រឹម​តែ​ឃ្លីប​បទ​ចម្រៀង​ខ្លី​ៗ​ទាំង​៧​បទ​របស់​រដ្ឋា​ក្នុង​វ៉ុល​ថ្មី​ HM CD 464 ក៏​អាច​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​សប្បាយ​ចិត្ត​និង​អាច​ដឹង​ថា​វា​ពិត​ជា​ពីរោះ​ខ្លាំង​ណាស់​។ វ៉ុល​ ៤៦៤​ នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​​ខក​បំណង​ទេ​ ពេល​នេះ​អ្នក​គ្រាន់​តែ​ត្រៀម​​ថវិកា​សម្រាប់​ជាវ​ឌីស​អូរីជីណល់​ពេល​ចេញ​លក់​ទៅ​គឺ​បាន​ហើយ​ 😛

យ៉ាង​ណា​មិញ​ វ៉ុល​ថ្មី​ ៤៦៤​ របស់​ផលិត​កម្ម​ហង្សមាស​នេះ​ ជា​វ៉ុល​រដ្ឋា​​ជាមួយ​អ្នក​ចម្រៀង​ប្រុស​សំណៀង​ក្រអួន​ក្រអៅ​ ឆន​សុវណ្ណារាជ​។ ក្នុង​បទ​ទាំង​១០​ មាន​មួយ​បទ​ដែល​រដ្ឋា​ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ​រាជ​ គឺ​បទ​ ស្នេហា​គឺ​អាត្មា​និយម។ ចំណង​ជើង​ទាំង​១០ក្នុង​វ៉ុល​នេះ​ សុទ្ធ​សឹង​តែ​ប្លែក​ៗ​ហើយ​មាន​អត្ថន័យ​ផ្ដោះផ្ដង​គ្នា​ទៅ​វិញ​ទៅ​មក​ 😀
ខាង​ក្រោម​នេះ​ជា​បញ្ជី​បទ​ទាំង​១០​ក្នុង​វ៉ុល​ថ្មី​ ៤៦៤៖
០១. ផ្លូវស្នេហ៍បញ្ច្រាស់ទិស – យក់ ឋិតរដ្ឋា
០២. សញ្ញាខណ្ឌ – ឆន សុវណ្ណរាជ
០៣. ស្នេហាគឺអត្មានិយម – ឆន សុវណ្ណរាជ & យក់ ឋិតរដ្ឋា
០៤. កុំបិទទូរស័ព្ទ – យក់ ឋិតរដ្ឋា
០៥. ភ្លេចថាបែកគ្នា – យក់ ឋិតរដ្ឋា
០៦. ខូចចិត្តក្រោយគេ – ឆន សុវណ្ណរាជ
០៧. ខូចចិត្តមុនគេ – យក់ ឋិតរដ្ឋា
០៨. យូរៗទៅក៏ស្រឡាញ់អូន – ឆន សុវណ្ណរាជ
០៩. យូរណាស់ហើយបងនៅមិនទាន់ភ្លេចគេ – យក់ ឋិតរដ្ឋា
១០. ហេតុអ្វីបងមើលរំលងការឈឺចាប់អូន – យក់ ឋិតរដ្ឋា

[Teaser] ស្តាប់​បទ​ថ្មី​ “អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​” និង​លេខ​កូដ​ Call Tune

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 463, hm, nak sre, new song, ratha, rhm, rotha, teaser. បញ្ចេញមតិ

បទ​ថ្មី​ត្រៀម​ចេញ​លក់​ក្នុង​ផលិត​កម្ម​ហង្សមាស​ ស៊ីឌី​ វ៉ុល​ ៤៦៣ មាន​ចំណង​ជើង​ថា​ អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​ ដែល​ជា​បទ​តប​ទៅ​នឹង​បទ​របស់​លោក​ ណុប​ប៉ាយ៉ារិទ្ធ​។ បទ​នេះ​ពីរោះ​ណាស់​ ខ្ញុំ​ចូល​ចិត្ត​ ^^

[Teaser] ស្តាប់​បទ​ថ្មី “និស្សិត​ស្រី​” និង​លេខ​កូដ​ Call Tune

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 463, និស្សិត​, female student, girl student, hm, new, niset, ratha, rhm, rotha, song, teaser. បញ្ចេញមតិ

បទ​ថ្មី​របស់​យក់​ថិត​រដ្ឋា​ដែល​កំពុង​ត្រៀម​លក់​ក្នុង​ទីផ្សារ​ក្នុង​ផលិត​កម្ម​ហង្សមាស​ វ៉ុល​ ៤៦៣ ដែល​មាន​តារា​ចម្រៀង​ផ្សេង​ទៀត​៥រូប​ដូច​ជា​ ឆន​សុវណ្ណារាជ នៅ​ស៊ីនឿន​ ឱក​សុគន្ធកញ្ញា​ រិន​សារ៉េត​ និង​ ពិន​ស្រី​ពេជ្រ​។
ក្នុង​វ៉ុល​៤៦៣​នេះ​ដែរ​ រដ្ឋា​មាន​២​បទ​ គឺ​បទ​ និស្សិត​ស្រី​ និង​អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​។
ពេល​នេះ​សូម​រីករាយ​ជា​មួយ​បទ​ និស្សិត​ស្រី​ ដែល​ជា​បទ​លន្លង់​លន្លោច​បែប​អ្នក​ស្រុក​ស្រែ​។ ពិត​ជា​ពិរោះ​…

[News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​

Posted by loverotha on 9 ខែសីហា 2012
Posted in: ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha. Tagged: det, khmerzoom, khmerzoom.com, new house, news, ratha, rotha, singer. បញ្ចេញមតិ

KhmerZoom.com >> 09th August 2012

​cover

កាល ​ពី​រាត្រី​យប់​មិញ(៨ សីហា) តារា​ចម្រៀង​ហង្ស​មាស នាង​យក់ ឋិត​រដ្ឋា និង​ស្វាមី បាន​ប្រារព្ធ​ពិធី​ឡើង​ផ្ទះ​ថ្មី​យ៉ាង​អធឹកអធម​នៅ​ម្ដុំ​សំណង់​១២​។ ប៉ុន្តែ​​ក្នុង​ពិធី​​ដ៏​ធំ​ដុំ​នោះ បែរ​ជា​បាត់​មុខ​​អ្នក​សារព័ត៌មាន​ក្នុង​រូប​ភាព​គគ្រឹក​គគ្រេង​ដូច​ពិធី​​ ជប់​លៀង​របស់​តារា​សិល្បៈ​ទូទៅ​​ទៅ​វិញ ដោយ​សារ​តែ​នាង​មិន​បាន​អញ្ជើញ និង​​មាន​បំណង​​ប្រារព្ធ​ពិធី​នោះ​ដោយ​​ស្ងាត់កំបាំង​ ​។

ពិធី​ឡើង​ផ្ទះ​ថ្មី​របស់​នាង​យក់ ឋិត​រដ្ឋា កាល​ពី​រាត្រី​យប់​មិញ កាន់​តែ​​លើក​មុខ​លើក​មាត់​របស់​តារា​ហង្ស​មាស​ចំណូល​ថ្មី​រូប​នេះ​ថែម​មួយ​ កម្រិត​ទៀត បន្ទាប់​ពី​នាង​ស្រាប់​តែ​ហក់​មក​ជិះ​Range Rover តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ ​​បន្ទាប់​ពី​​មាន​វីឡា​មួយ​កន្លែង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ នៅ​ក្នុង​បុរី​សាន់វ៉េ ម្ដុំ​ទួល​គោក​។

​អ្នក​នាង​អះ​អាង​ថា ផ្ទះ​វីឡា​នៅ​បុរី​សាន់វ៉េ​នោះ គឺ​ជា​សំណង់​ផ្ទះ​របស់​អ៊ុំ ដែល​ផ្ដល់​ឲ្យ​នាង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​​ប៉ុណ្ណោះ ចំណែក​ផ្ទះ​ល្វែង​ដែល​នាង​បាន​ធ្វើ​ពិធី​ឡើង​នៅ​យប់​មិញ​នេះ ទើប​ជា​កម្មសិទ្ធិ​​ផ្ទាល់​ខ្លួន​។ ម្នាក់​ៗដែល​បាន​ឃើញ​ផ្ទះ​របស់​នាង ​សុទ្ធតែ​សម្ដែង​​អារម្មណ៍​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ ដោយ​សារ​តែ​​នៅ​ក្នុង​ផ្ទះ​នោះ មាន​លម្អ​ដោយ​ដេគ័រ​យ៉ាង​ប្រណិត ដែល​​ត្រូវ​គេ​អះ​អាង​ថា ជា​ស្នាដៃ​របស់​លោក​ឃុំ ប៉ុណ្ណាដែត​ដោយ​ផ្ទាល់​។ អ្នក​នាង​យក់ ឋិត​រដ្ឋា បាន​ថ្លែង​ប្រាប់​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​​នា​យប់​មិញ​ថា ​សប្បាយ​ចិត្ត​ណាស់ ដែល​នាង​មាន​ឱកាស​បាន​រស់​នៅ​ផ្ទះ​ថ្មី នៅ​ប្លុក​សំណង់​១២ ​ក្រោម​គំនិត​កែច្នៃ​ដោយ​ផ្ទាល់​របស់​ស្វាមី។ អ្នក​នាង​មិន​បញ្ជាក់​ថា ផ្ទះ​នោះ​​បាន​​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​យោង​តាម​ការ​ព្រលយ​ពី​​ម្ចាស់​ផ្ទះ​ល្វែង​​ជិត​ខាង អះ​អាង​ថា ផ្ទះ​នោះ​មាន​តម្លៃ​​​យ៉ាង​ហោច​១៨​ម៉ឺន​ដុល្លារ បើ​សរុប​ទាំង​ថ្លៃ​​ដេគ័រ​ថែម​ថយ​ផង​។

ក្នុង ​ពិធី​​ឡើង​ផ្ទះ​​របស់​នាង​យក់ ឋិត​រដ្ឋា នោះ  គេ​មិន​ឃើញ​វត្តមាន​របស់​តារា​ល្បីៗ​ច្រើន​កុះ​ករ​ប៉ុន្មាន​ទេ ក្រៅ​ពី​ក្រុម​ការងារ​របស់​ហង្ស​មាស និង​តារា​ចម្រៀង​របស់​ហង្សមាស។ អញ្ចឹង​​ហើយ ទើប​ពិធី​​ដ៏​ធំ​ដុំ​នោះ​ ​​បែរ​ជា​គ្មាន​​វត្តមាន​អ្នក​កាសែត​ចូល​រួម ​ដែល​អាច​ថា​មក​ពី​​គ្មាន​អ្នក​ដឹង ​និង​អាច​មក​ពី​នាង​មិន​បាន​​អញ្ជើញ​​ទាល់​តែ​សោះ​​។  ​អ្នក​លើក​ទូរស័ព្ទ​ជំនួស​​នាង​យក់ ឋិត​រដ្ឋា និយាយ​ថា ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ចូល​រួម​ប្រមាណ​ជាង​៣០០​នាក់​កាល​ពី​រាត្រី​ យប់​មិញ ​ភាគ​ច្រើន គឺ​ជា​អ្នក​ជំនួញ និង​​ភ្ញៀវ​កិត្តិយស​ ចំណែក​តារា​សិល្បៈ​រួម​មាន​តែ​នាង​ឱក​ សុគន្ធ​កញ្ញា លោក​សូណូ លោក​អាន គុណ​កូឡា លោក​អ៊ីណូ និង​តារា​​​សិល្បៈ​ល្បី​ឈ្មោះ​បួន​ដប់​រូប​ទៀត​តែ​ប៉ុណ្ណោះ។

​ យក់ ឋិត​រដ្ឋា ​ធ្លាប់​ឲ្យ​ដឹង​ថា ផ្ទះ​នៅ​សំណង់​១២​​នោះ​ នាង​បាន​ទិញ​យូរ​ហើយ គឺ​តាំង​ពី​ចេញ​គម្រោង​បុក​គ្រឹះ​ថ្មី​ៗ ក្នុង​អំឡុង​ឆ្នាំ​២០១០​ម្ល៉េះ ប៉ុន្តែ​មក​ពី​ការ​សាង​សង់​មាន​ភាព​យឺត​យ៉ាវ​ ទើប​ឱកាស​ឡើង​ផ្ទះ ​ទើប​តែ​អាច​ធ្វើ​ឡើង​កាល​ពី​រាត្រី​​យប់​មិញ​ (​៨ សីហា)​ ។ នាង​បាន​ទិញ​ពីរ​ល្វែង​ជាប់​គ្នា​ជា​មួយ​​បង​ប្អូន ដោយ​គ្រោង​ទម្លាយ​​ចូល​គ្នា ធ្វើជា​ផ្សារ​ទំនើប ប៉ុន្តែ​​ក្នុង​ពេល​​សន្ទុះ​ក្នុង​សិល្បៈ​​របស់​នាង ស្រាប់​តែ​មាន​ទីផ្សារ​បែប​នេះ ​នាង​បាន​អះ​អាង​ថា ​រំសាយ​​គម្រោង​នោះ​ចោល​វិញ​ហើយ​។ ​​ស្រដៀង​នឹង​ការ​បញ្ជាក់​មុន​ៗ​ដែរ យក់ ឋិត​រដ្ឋា អះ​អាង​ថា ផ្ទះ​នោះ​​​ពិត​ជា​មាន​តម្លៃ​​​ជាង​១០​ម៉ឺន​ដុល្លារ ​​ដោយ​គ្រាន់​តែ​សំណង់​ផ្ទះ​ទទេ​ ​មិន​ទាន់​បូក​ថ្លៃ​ដេគ័រ ដ៏​ទំនើប​ដែល​​នាង និង​ស្វាមី​បាន​បំពាក់នៅ​​ក្នុង​ផ្ទះ​​ទាំង​មូល ប៉ុន្តែ​មក​ពី​នាង​មាន​​ភាគ​ហ៊ុន​ពិសេស​ក្នុង​គម្រោង​សាង​សង់​បុរី​នោះ ទើប​ការ​ទិញ​ដូរ មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ដែល​មាន​កម្រិត​ចំណាយ​ទិញ​ក្នុង​សន្ទស្សន៍​ទាប​ជាង​នេះ។ អញ្ចឹង​ហើយ ទើប​នាង​មិន​ចង់​​ធ្វើ​ពិធី​ឡើង​ផ្ទះ​នោះ ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល ​ក្នុង​ចង្កោម​មហាជន ​ដោយ​មាន​វត្តមាន​អ្នក​កាសែត​។ តារា​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា អាស្រស់​រូប​នេះ​និយាយ​ថា«​​ផ្ទះ​​ហ្នឹង​ពិត​ជា​ថ្លៃ​ដល់​១៨​-១៩​ម៉ឺន​ ដុល្លារ​មែន​ ប៉ុន្តែ​ខ្ញុំ​ និង​ប្ដី ​ទិញ​ក្នុង​តម្លៃ​ពិសេស​ទេ ព្រោះ​បង​ដែត​​មាន​ភាគ​ហ៊ុន​ជា​មួយ​​ម្ចាស់​បុរី ​ដោយ​សារ​តែ​គាត់​ចេះ​ខាង​ជំនាញ​ដេគ័រ!»។ មហាជន​ជា​ច្រើន​ កោត​សរសើរ​ថា នាង​ពិត​ជា​មាន​សំណាង​មែន ដែល​បាន​ក្លាយ​ជា​តារា​ហង្ស​មាស​ហើយ ហើយ​ថែម​ទាំង​មាន​ឱកាស​ឡើង​សម្ពោធ​ផ្ទះ​ថ្មី​មួយ​ជុង ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នេះ​ទៀត បើ​ទោះ​ជា​នាង​មិន​បាន​អញ្ជើញ​អ្នក​កាសែត ដែល​ដូច​គ្នា​នឹង​ការ​ធ្វើ​ឡើង​ដោយ​ភាព​ស្ងាត់​កំបាំង​នោះ​ក៏​ដោយ​៕

ដោយ៖ តារា​រដ្ឋ

ប្រភព៖ ខ្មែរហ្សួម

ការ​នាំ​ទិស​ប្រកាស

← Older Entries
  • Everything about Yuk Thet Rotha is here!!! song lyrics + music video + mp3 + download link + photos + geography + news OF Yuk Thet Rotha~
  • Yuk Thetrotha Official FB Page

    Yuk Thetrotha Official FB Page
  • ស្វែង​រក​

  • ចំណាត់​ក្រុម​

    • ការ​សម្តែង​លើ​ឆាក​ | concert (10)
    • ចម្រៀង​ឆ្លង​ឆ្លើយ​ (19)
    • បទ​ថ្មី​ New songs (11)
    • ផលិតកម្ម​ | Production (119)
      • គឹម​ហេង​ | KH (17)
      • ឆ្លង​ដែន​ | Chlangden (2)
      • ប៊ីក​មេន​ | Bigman (1)
      • ផលិត​កម្ម​ក្រៅ​ស្រុក​ (25)
        • បាយ័ន​ | Bayon (1)
        • បុប្ផា​ | Bopha (7)
        • ភ្នំ​ឱរ៉ាល់​ | OM (1)
        • រៃមាស​ | Reymeas (2)
        • អង្គរវត្ត​ | Angkorwat (4)
        • MK (1)
        • SM (9)
      • រស្មី​នាគ​មាស​ | RNM (3)
      • រស្មី​ស្ទឹង​សង្កែ​ | RSK (25)
      • រស្មី​ហង្សមាស​ | RHM (6)
      • សាន់​ដេ​ | Sunday (2)
      • សេះទេព​ | SesTep (1)
      • ស្ប៉ាក​ | Spark (9)
      • SSB (28)
    • ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha (25)
    • រូប​ថត​ | Photo (3)
      • រូប​​កែកុន​ (3)
    • សម្តែង​ជា​មួយ​ ឃុំ​ ប៉ុណ្ណា​ដែត​ | Performance with Deth (19)
    • អ្នក​និពន្ធ​ទំនុក​ច្រៀង​ | Writer (100)
      • ខាំ​ ភូរិ​ (22)
      • ខៀវ សំភេត (2)
      • ខៀវ​ កាថា​ (8)
      • ចាន់ ពិសី​ (3)
      • ជុំ​ ប៊ុន​ធឿន​ (3)
      • ឈុំ អាឈុន (1)
      • ណុប បាយ៉ារ៉ា​ (1)
      • ថៃ​ នរៈ​សត្យា​ (3)
      • ទូច​ ផល្លីន​ (1)
      • ម៉ម​ រដ្ឋ​ (1)
      • ម៉ា​ សេរី​ (2)
      • សង់​ ស៊ី​ណារិទ្យ​ (2)
      • សរ ធារ៉ា (2)
      • សាពូន​ មី​ដា​ដា​ (1)
      • សិទ្ធិ​ការ្យ​ (2)
      • សុខ​ ជំនោរ​ (1)
      • សេក​ ផល្លី (1)
      • សេរី មារ៉ាឌី​ (1)
      • ស៊ុន​ សន្តោស​ (5)
      • ហង្ស​ តូច​ (1)
      • ហេង​ ពិទូ (1)
      • ហ្វៃ​ សំអាង​ (16)
      • អូស្កា​ (1)
      • អ៊ា វឌ្ឍនា​ (14)
      • អ៊ុច​ ភណ្ណា​រិទ្ធ​ (1)
      • ឯ.ឧ ហ៊ុន​ ហេង​ (4)
    • My love to Rotha (5)
    • Rotha Fan Club (1)
  • ស្តាប់​ចម្រៀង​ យក់​ឋិត​រដ្ឋា​

  • អត្ថបទ​ផ្សាយ​ថ្មី​ៗ​

    • [MV Teaser] កុំ​បិទ​ទូរស័ព្ទ​
    • [Teaser] ស្តាប់​បទ​ទាំង​៧បទ​របស់​រដ្ឋា​ត្រៀម​ចេញ​លក់​ក្នុង​វ៉ុល​ 464
    • [Teaser] ស្តាប់​បទ​ថ្មី​ “អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​” និង​លេខ​កូដ​ Call Tune
    • [Teaser] ស្តាប់​បទ​ថ្មី “និស្សិត​ស្រី​” និង​លេខ​កូដ​ Call Tune
    • [News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​
    • [News] KhmerZoom : យក់ ឋិត​រដ្ឋា ពន្យារ​សំណើ​​ឪពុក​ម្ដាយ​
    • [News] Sabay : យក់ ថិតរដ្ឋា នៅ​តែ​កក់​ក្ដៅ
    • [Magazine] AngkorThom: យក់​ថិត​រដ្ឋា​ ទិញ​វីឡា​ថ្មី?
    • [News] ThmeyThmey: យក់​ថិត​រដ្ឋា​ កំពុង​រក​យុទ្ធសាស្រ្ត​ដណ្តើម​ជោគ​ជ័យ​ថ្មី
    • [Magazine] Dara | យក់​ថិត​រដ្ឋា​ ពិបាក​យក​ឈ្នះ
    • [Magazine] ប្រជាប្រិយ | យក់​ថិត​រដ្ឋា​ ថា​នៅ​តែ​មាន​ប្រជាប្រិយ​ភាព​
    • [BP] ក្រមុំ​ចង់​កែ​ខ្លួន​
    • [SM] ល្មម​យល់​ចិត្ត​អូន​
    • [Reymeas] ឈឺ​ចាប់​ដូច​គ្នា​
    • [Sunday] ប្រុស​ខូច
  • អត្ថបទ​និង​ទំព័រ​ល្បី​ជាង​គេ

    • [MV Teaser] កុំ​បិទ​ទូរស័ព្ទ​
    • [Teaser] ស្តាប់​បទ​ទាំង​៧បទ​របស់​រដ្ឋា​ត្រៀម​ចេញ​លក់​ក្នុង​វ៉ុល​ 464
    • [Teaser] ស្តាប់​បទ​ថ្មី​ "អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​" និង​លេខ​កូដ​ Call Tune
    • [Teaser] ស្តាប់​បទ​ថ្មី "និស្សិត​ស្រី​" និង​លេខ​កូដ​ Call Tune
    • [News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​
  • ចំនួន​អ្នក​ចូលទស្សនា​​សរុប​

    free html visitor counters
    hit counter
  • ចំនួន​អ្នក​កំពុង​ចូល​ទស្សនា​

  • Flag Counter

    free counters
    Free counters
  • គាំ​ទ្រ​ LoveRotha ក្នុង​ហ្វេស​ប៊ុគ​

    គាំ​ទ្រ​ LoveRotha ក្នុង​ហ្វេស​ប៊ុគ​
  • ទំព័រ​ក្នុង​ហ្វេស​ប៊ុគ​

    Loverotha

  • Exchanged Sites Patner

  • ការចុចច្រើនបំផុត

    • មិន​មាន
  • បណ្ណសារ​

    • ខែសីហា 2012 (11)
    • ខែកក្កដា 2012 (8)
    • ខែមិថុនា 2012 (24)
    • ខែ​ឧសភា 2012 (9)
    • ខែ​មេសា 2012 (21)
    • ខែ​មីនា 2012 (1)
    • ខែ​កុម្ភៈ 2012 (20)
    • ខែមករា 2012 (7)
    • ខែធ្នូ 2011 (24)
    • ខែវិច្ឆិកា 2011 (27)
    • ខែតុលា 2011 (20)
បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.
Love Yuk Thet Rotha
បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com. ម៉ូដ​ប្លក៖ Parament។
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
បោះបង់

 
Loading Comments...
មតិ
    ×