បទកុំបិទទូរស័ព្ទ ចេញលក់ថ្ងៃនេះក្នុងផលិតកម្មហង្សមាស CD Vol 464
បទកុំបិទទូរស័ព្ទ ចេញលក់ថ្ងៃនេះក្នុងផលិតកម្មហង្សមាស CD Vol 464
ពិតជាភ្ញាក់ផ្អើលនិងរំភើបខ្លាំងណាស់ ជាមួយនឹងបទទាំង៧បទរបស់យក់ថិតរដ្ឋាដែលត្រៀមនឹងចេញលក់លើទីផ្សារឆាប់ៗនេះ (ទោះបីមិនដឹងថាពេលណាឲ្យច្បាស់ក៏ដោយ)។ យ៉ាងហោចណាស់ ត្រឹមតែឃ្លីបបទចម្រៀងខ្លីៗទាំង៧បទរបស់រដ្ឋាក្នុងវ៉ុលថ្មី HM CD 464 ក៏អាចធ្វើឲ្យយើងគ្រប់គ្នាសប្បាយចិត្តនិងអាចដឹងថាវាពិតជាពីរោះខ្លាំងណាស់។ វ៉ុល ៤៦៤ នេះពិតជាមិនធ្វើឲ្យអ្នកខកបំណងទេ ពេលនេះអ្នកគ្រាន់តែត្រៀមថវិកាសម្រាប់ជាវឌីសអូរីជីណល់ពេលចេញលក់ទៅគឺបានហើយ 😛
យ៉ាងណាមិញ វ៉ុលថ្មី ៤៦៤ របស់ផលិតកម្មហង្សមាសនេះ ជាវ៉ុលរដ្ឋាជាមួយអ្នកចម្រៀងប្រុសសំណៀងក្រអួនក្រអៅ ឆនសុវណ្ណារាជ។ ក្នុងបទទាំង១០ មានមួយបទដែលរដ្ឋាច្រៀងឆ្លើយឆ្លងជាមួយរាជ គឺបទ ស្នេហាគឺអាត្មានិយម។ ចំណងជើងទាំង១០ក្នុងវ៉ុលនេះ សុទ្ធសឹងតែប្លែកៗហើយមានអត្ថន័យផ្ដោះផ្ដងគ្នាទៅវិញទៅមក 😀
ខាងក្រោមនេះជាបញ្ជីបទទាំង១០ក្នុងវ៉ុលថ្មី ៤៦៤៖
០១. ផ្លូវស្នេហ៍បញ្ច្រាស់ទិស – យក់ ឋិតរដ្ឋា
០២. សញ្ញាខណ្ឌ – ឆន សុវណ្ណរាជ
០៣. ស្នេហាគឺអត្មានិយម – ឆន សុវណ្ណរាជ & យក់ ឋិតរដ្ឋា
០៤. កុំបិទទូរស័ព្ទ – យក់ ឋិតរដ្ឋា
០៥. ភ្លេចថាបែកគ្នា – យក់ ឋិតរដ្ឋា
០៦. ខូចចិត្តក្រោយគេ – ឆន សុវណ្ណរាជ
០៧. ខូចចិត្តមុនគេ – យក់ ឋិតរដ្ឋា
០៨. យូរៗទៅក៏ស្រឡាញ់អូន – ឆន សុវណ្ណរាជ
០៩. យូរណាស់ហើយបងនៅមិនទាន់ភ្លេចគេ – យក់ ឋិតរដ្ឋា
១០. ហេតុអ្វីបងមើលរំលងការឈឺចាប់អូន – យក់ ឋិតរដ្ឋា
បទថ្មីត្រៀមចេញលក់ក្នុងផលិតកម្មហង្សមាស ស៊ីឌី វ៉ុល ៤៦៣ មានចំណងជើងថា អ្នកស្រែស្រឡាញ់អ្នកស្រែដូចគ្នា ដែលជាបទតបទៅនឹងបទរបស់លោក ណុបប៉ាយ៉ារិទ្ធ។ បទនេះពីរោះណាស់ ខ្ញុំចូលចិត្ត ^^
បទថ្មីរបស់យក់ថិតរដ្ឋាដែលកំពុងត្រៀមលក់ក្នុងទីផ្សារក្នុងផលិតកម្មហង្សមាស វ៉ុល ៤៦៣ ដែលមានតារាចម្រៀងផ្សេងទៀត៥រូបដូចជា ឆនសុវណ្ណារាជ នៅស៊ីនឿន ឱកសុគន្ធកញ្ញា រិនសារ៉េត និង ពិនស្រីពេជ្រ។
ក្នុងវ៉ុល៤៦៣នេះដែរ រដ្ឋាមាន២បទ គឺបទ និស្សិតស្រី និងអ្នកស្រែស្រឡាញ់អ្នកស្រែដូចគ្នា។
ពេលនេះសូមរីករាយជាមួយបទ និស្សិតស្រី ដែលជាបទលន្លង់លន្លោចបែបអ្នកស្រុកស្រែ។ ពិតជាពិរោះ…
KhmerZoom.com >> 09th August 2012
កាល ពីរាត្រីយប់មិញ(៨ សីហា) តារាចម្រៀងហង្សមាស នាងយក់ ឋិតរដ្ឋា និងស្វាមី បានប្រារព្ធពិធីឡើងផ្ទះថ្មីយ៉ាងអធឹកអធមនៅម្ដុំសំណង់១២។ ប៉ុន្តែក្នុងពិធីដ៏ធំដុំនោះ បែរជាបាត់មុខអ្នកសារព័ត៌មានក្នុងរូបភាពគគ្រឹកគគ្រេងដូចពិធី ជប់លៀងរបស់តារាសិល្បៈទូទៅទៅវិញ ដោយសារតែនាងមិនបានអញ្ជើញ និងមានបំណងប្រារព្ធពិធីនោះដោយស្ងាត់កំបាំង ។
ពិធីឡើងផ្ទះថ្មីរបស់នាងយក់ ឋិតរដ្ឋា កាលពីរាត្រីយប់មិញ កាន់តែលើកមុខលើកមាត់របស់តារាហង្សមាសចំណូលថ្មីរូបនេះថែមមួយ កម្រិតទៀត បន្ទាប់ពីនាងស្រាប់តែហក់មកជិះRange Rover តម្លៃជាង៦ម៉ឺនដុល្លារ បន្ទាប់ពីមានវីឡាមួយកន្លែងតម្លៃរាប់សិបម៉ឺនដុល្លារ នៅក្នុងបុរីសាន់វ៉េ ម្ដុំទួលគោក។
អ្នកនាងអះអាងថា ផ្ទះវីឡានៅបុរីសាន់វ៉េនោះ គឺជាសំណង់ផ្ទះរបស់អ៊ុំ ដែលផ្ដល់ឲ្យនាងស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ ចំណែកផ្ទះល្វែងដែលនាងបានធ្វើពិធីឡើងនៅយប់មិញនេះ ទើបជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ម្នាក់ៗដែលបានឃើញផ្ទះរបស់នាង សុទ្ធតែសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលមិនតិចឡើយ ដោយសារតែនៅក្នុងផ្ទះនោះ មានលម្អដោយដេគ័រយ៉ាងប្រណិត ដែលត្រូវគេអះអាងថា ជាស្នាដៃរបស់លោកឃុំ ប៉ុណ្ណាដែតដោយផ្ទាល់។ អ្នកនាងយក់ ឋិតរដ្ឋា បានថ្លែងប្រាប់ភ្ញៀវកិត្តិយសដែលចូលរួមនាយប់មិញថា សប្បាយចិត្តណាស់ ដែលនាងមានឱកាសបានរស់នៅផ្ទះថ្មី នៅប្លុកសំណង់១២ ក្រោមគំនិតកែច្នៃដោយផ្ទាល់របស់ស្វាមី។ អ្នកនាងមិនបញ្ជាក់ថា ផ្ទះនោះបានចំណាយប្រាក់អស់ប៉ុន្មានឲ្យពិតប្រាកដនោះទេ ប៉ុន្តែយោងតាមការព្រលយពីម្ចាស់ផ្ទះល្វែងជិតខាង អះអាងថា ផ្ទះនោះមានតម្លៃយ៉ាងហោច១៨ម៉ឺនដុល្លារ បើសរុបទាំងថ្លៃដេគ័រថែមថយផង។
ក្នុង ពិធីឡើងផ្ទះរបស់នាងយក់ ឋិតរដ្ឋា នោះ គេមិនឃើញវត្តមានរបស់តារាល្បីៗច្រើនកុះករប៉ុន្មានទេ ក្រៅពីក្រុមការងាររបស់ហង្សមាស និងតារាចម្រៀងរបស់ហង្សមាស។ អញ្ចឹងហើយ ទើបពិធីដ៏ធំដុំនោះ បែរជាគ្មានវត្តមានអ្នកកាសែតចូលរួម ដែលអាចថាមកពីគ្មានអ្នកដឹង និងអាចមកពីនាងមិនបានអញ្ជើញទាល់តែសោះ។ អ្នកលើកទូរស័ព្ទជំនួសនាងយក់ ឋិតរដ្ឋា និយាយថា ក្នុងចំណោមភ្ញៀវកិត្តិយសចូលរួមប្រមាណជាង៣០០នាក់កាលពីរាត្រី យប់មិញ ភាគច្រើន គឺជាអ្នកជំនួញ និងភ្ញៀវកិត្តិយស ចំណែកតារាសិល្បៈរួមមានតែនាងឱក សុគន្ធកញ្ញា លោកសូណូ លោកអាន គុណកូឡា លោកអ៊ីណូ និងតារាសិល្បៈល្បីឈ្មោះបួនដប់រូបទៀតតែប៉ុណ្ណោះ។
យក់ ឋិតរដ្ឋា ធ្លាប់ឲ្យដឹងថា ផ្ទះនៅសំណង់១២នោះ នាងបានទិញយូរហើយ គឺតាំងពីចេញគម្រោងបុកគ្រឹះថ្មីៗ ក្នុងអំឡុងឆ្នាំ២០១០ម្ល៉េះ ប៉ុន្តែមកពីការសាងសង់មានភាពយឺតយ៉ាវ ទើបឱកាសឡើងផ្ទះ ទើបតែអាចធ្វើឡើងកាលពីរាត្រីយប់មិញ (៨ សីហា) ។ នាងបានទិញពីរល្វែងជាប់គ្នាជាមួយបងប្អូន ដោយគ្រោងទម្លាយចូលគ្នា ធ្វើជាផ្សារទំនើប ប៉ុន្តែក្នុងពេលសន្ទុះក្នុងសិល្បៈរបស់នាង ស្រាប់តែមានទីផ្សារបែបនេះ នាងបានអះអាងថា រំសាយគម្រោងនោះចោលវិញហើយ។ ស្រដៀងនឹងការបញ្ជាក់មុនៗដែរ យក់ ឋិតរដ្ឋា អះអាងថា ផ្ទះនោះពិតជាមានតម្លៃជាង១០ម៉ឺនដុល្លារ ដោយគ្រាន់តែសំណង់ផ្ទះទទេ មិនទាន់បូកថ្លៃដេគ័រ ដ៏ទំនើបដែលនាង និងស្វាមីបានបំពាក់នៅក្នុងផ្ទះទាំងមូល ប៉ុន្តែមកពីនាងមានភាគហ៊ុនពិសេសក្នុងគម្រោងសាងសង់បុរីនោះ ទើបការទិញដូរ មានការបញ្ចុះតម្លៃយ៉ាងពិសេស ដែលមានកម្រិតចំណាយទិញក្នុងសន្ទស្សន៍ទាបជាងនេះ។ អញ្ចឹងហើយ ទើបនាងមិនចង់ធ្វើពិធីឡើងផ្ទះនោះ ឲ្យមានភាពភ្ញាក់ផ្អើល ក្នុងចង្កោមមហាជន ដោយមានវត្តមានអ្នកកាសែត។ តារាដែលមានឈ្មោះហៅក្រៅថា អាស្រស់រូបនេះនិយាយថា«ផ្ទះហ្នឹងពិតជាថ្លៃដល់១៨-១៩ម៉ឺន ដុល្លារមែន ប៉ុន្តែខ្ញុំ និងប្ដី ទិញក្នុងតម្លៃពិសេសទេ ព្រោះបងដែតមានភាគហ៊ុនជាមួយម្ចាស់បុរី ដោយសារតែគាត់ចេះខាងជំនាញដេគ័រ!»។ មហាជនជាច្រើន កោតសរសើរថា នាងពិតជាមានសំណាងមែន ដែលបានក្លាយជាតារាហង្សមាសហើយ ហើយថែមទាំងមានឱកាសឡើងសម្ពោធផ្ទះថ្មីមួយជុង ក្នុងតម្លៃរាប់ម៉ឺនដុល្លារនេះទៀត បើទោះជានាងមិនបានអញ្ជើញអ្នកកាសែត ដែលដូចគ្នានឹងការធ្វើឡើងដោយភាពស្ងាត់កំបាំងនោះក៏ដោយ៕
ដោយ៖ តារារដ្ឋ
ប្រភព៖ ខ្មែរហ្សួម