Love Yuk Thet Rotha

ស្រលាញ់​ យក់​ ថិត​រដ្ឋា​

  • About
  • ជីវ​ប្រវត្តិ​
    • ប្រវត្តិ​រូប​សង្ខេប​
    • ចំណង​ស្នេហា​
    • ការ​ផ្លាស់​ប្តូរ​ផលិត​កម្ម​
  • ដោន​ឡូដ​MP3
  • ផលិតកម្ម​
  • រូប​ថត​
  • ស្តាប់​ចម្រៀង​
  • Rotha Fan Club
  • ​ចំណង​ជើង​ចម្រៀង​តាម​លំដាប់​អក្សរ
    • ចម្រៀង​ទោល​
    • ឆ្លង​ឆ្លើយ​

[MV Teaser] កុំ​បិទ​ទូរស័ព្ទ​

Posted by loverotha on 29 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 464,cd,hm,khmer,mv,ratha,rhm,rotha,teaser,yuk. បញ្ចេញមតិ

បទ​កុំ​បិទ​ទូរស័ព្ទ​ ចេញ​លក់​ថ្ងៃ​នេះ​ក្នុង​ផលិតកម្ម​ហង្សមាស​ CD Vol 464

 

[Teaser] ស្តាប់​បទ​ទាំង​៧បទ​របស់​រដ្ឋា​ត្រៀម​ចេញ​លក់​ក្នុង​វ៉ុល​ 464

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 464,hm,khmer,new,ratha,reach,rhm,rotha,songs,teaser. បញ្ចេញមតិ


ពិត​ជា​ភ្ញាក់​ផ្អើល​និង​រំភើប​ខ្លាំង​ណាស់​ ជាមួយ​នឹង​បទ​ទាំង​៧​បទ​របស់​យក់​ថិត​រដ្ឋា​ដែល​ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ឆាប់​ៗ​នេះ​ (ទោះ​បី​មិន​ដឹង​ថា​ពេល​ណា​ឲ្យ​ច្បាស់​ក៏​ដោយ​)។​ យ៉ាង​ហោច​ណាស់​ ត្រឹម​តែ​ឃ្លីប​បទ​ចម្រៀង​ខ្លី​ៗ​ទាំង​៧​បទ​របស់​រដ្ឋា​ក្នុង​វ៉ុល​ថ្មី​ HM CD 464 ក៏​អាច​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​សប្បាយ​ចិត្ត​និង​អាច​ដឹង​ថា​វា​ពិត​ជា​ពីរោះ​ខ្លាំង​ណាស់​។ វ៉ុល​ ៤៦៤​ នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​​ខក​បំណង​ទេ​ ពេល​នេះ​អ្នក​គ្រាន់​តែ​ត្រៀម​​ថវិកា​សម្រាប់​ជាវ​ឌីស​អូរីជីណល់​ពេល​ចេញ​លក់​ទៅ​គឺ​បាន​ហើយ​ :P

យ៉ាង​ណា​មិញ​ វ៉ុល​ថ្មី​ ៤៦៤​ របស់​ផលិត​កម្ម​ហង្សមាស​នេះ​ ជា​វ៉ុល​រដ្ឋា​​ជាមួយ​អ្នក​ចម្រៀង​ប្រុស​សំណៀង​ក្រអួន​ក្រអៅ​ ឆន​សុវណ្ណារាជ​។ ក្នុង​បទ​ទាំង​១០​ មាន​មួយ​បទ​ដែល​រដ្ឋា​ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ​រាជ​ គឺ​បទ​ ស្នេហា​គឺ​អាត្មា​និយម។ ចំណង​ជើង​ទាំង​១០ក្នុង​វ៉ុល​នេះ​ សុទ្ធ​សឹង​តែ​ប្លែក​ៗ​ហើយ​មាន​អត្ថន័យ​ផ្ដោះផ្ដង​គ្នា​ទៅ​វិញ​ទៅ​មក​ :D
ខាង​ក្រោម​នេះ​ជា​បញ្ជី​បទ​ទាំង​១០​ក្នុង​វ៉ុល​ថ្មី​ ៤៦៤៖
០១. ផ្លូវស្នេហ៍បញ្ច្រាស់ទិស – យក់ ឋិតរដ្ឋា
០២. សញ្ញាខណ្ឌ – ឆន សុវណ្ណរាជ
០៣. ស្នេហាគឺអត្មានិយម – ឆន សុវណ្ណរាជ & យក់ ឋិតរដ្ឋា
០៤. កុំបិទទូរស័ព្ទ – យក់ ឋិតរដ្ឋា
០៥. ភ្លេចថាបែកគ្នា – យក់ ឋិតរដ្ឋា
០៦. ខូចចិត្តក្រោយគេ – ឆន សុវណ្ណរាជ
០៧. ខូចចិត្តមុនគេ – យក់ ឋិតរដ្ឋា
០៨. យូរៗទៅក៏ស្រឡាញ់អូន – ឆន សុវណ្ណរាជ
០៩. យូរណាស់ហើយបងនៅមិនទាន់ភ្លេចគេ – យក់ ឋិតរដ្ឋា
១០. ហេតុអ្វីបងមើលរំលងការឈឺចាប់អូន – យក់ ឋិតរដ្ឋា

[Teaser] ស្តាប់​បទ​ថ្មី​ “អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​” និង​លេខ​កូដ​ Call Tune

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 463,hm,nak sre,new song,ratha,rhm,rotha,teaser. បញ្ចេញមតិ

បទ​ថ្មី​ត្រៀម​ចេញ​លក់​ក្នុង​ផលិត​កម្ម​ហង្សមាស​ ស៊ីឌី​ វ៉ុល​ ៤៦៣ មាន​ចំណង​ជើង​ថា​ អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​ ដែល​ជា​បទ​តប​ទៅ​នឹង​បទ​របស់​លោក​ ណុប​ប៉ាយ៉ារិទ្ធ​។ បទ​នេះ​ពីរោះ​ណាស់​ ខ្ញុំ​ចូល​ចិត្ត​ ^^

[Teaser] ស្តាប់​បទ​ថ្មី “និស្សិត​ស្រី​” និង​លេខ​កូដ​ Call Tune

Posted by loverotha on 16 ខែសីហា 2012
Posted in: បទ​ថ្មី​ New songs. Tagged: 463,និស្សិត​,female student,girl student,hm,new,niset,ratha,rhm,rotha,song,teaser. បញ្ចេញមតិ

បទ​ថ្មី​របស់​យក់​ថិត​រដ្ឋា​ដែល​កំពុង​ត្រៀម​លក់​ក្នុង​ទីផ្សារ​ក្នុង​ផលិត​កម្ម​ហង្សមាស​ វ៉ុល​ ៤៦៣ ដែល​មាន​តារា​ចម្រៀង​ផ្សេង​ទៀត​៥រូប​ដូច​ជា​ ឆន​សុវណ្ណារាជ នៅ​ស៊ីនឿន​ ឱក​សុគន្ធកញ្ញា​ រិន​សារ៉េត​ និង​ ពិន​ស្រី​ពេជ្រ​។
ក្នុង​វ៉ុល​៤៦៣​នេះ​ដែរ​ រដ្ឋា​មាន​២​បទ​ គឺ​បទ​ និស្សិត​ស្រី​ និង​អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​។
ពេល​នេះ​សូម​រីករាយ​ជា​មួយ​បទ​ និស្សិត​ស្រី​ ដែល​ជា​បទ​លន្លង់​លន្លោច​បែប​អ្នក​ស្រុក​ស្រែ​។ ពិត​ជា​ពិរោះ​…

[News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​

Posted by loverotha on 9 ខែសីហា 2012
Posted in: ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha. Tagged: det,khmerzoom,khmerzoom.com,new house,news,ratha,rotha,singer. បញ្ចេញមតិ

KhmerZoom.com >> 09th August 2012

​cover

កាល ​ពី​រាត្រី​យប់​មិញ(៨ សីហា) តារា​ចម្រៀង​ហង្ស​មាស នាង​យក់ ឋិត​រដ្ឋា និង​ស្វាមី បាន​ប្រារព្ធ​ពិធី​ឡើង​ផ្ទះ​ថ្មី​យ៉ាង​អធឹកអធម​នៅ​ម្ដុំ​សំណង់​១២​។ ប៉ុន្តែ​​ក្នុង​ពិធី​​ដ៏​ធំ​ដុំ​នោះ បែរ​ជា​បាត់​មុខ​​អ្នក​សារព័ត៌មាន​ក្នុង​រូប​ភាព​គគ្រឹក​គគ្រេង​ដូច​ពិធី​​ ជប់​លៀង​របស់​តារា​សិល្បៈ​ទូទៅ​​ទៅ​វិញ ដោយ​សារ​តែ​នាង​មិន​បាន​អញ្ជើញ និង​​មាន​បំណង​​ប្រារព្ធ​ពិធី​នោះ​ដោយ​​ស្ងាត់កំបាំង​ ​។

ពិធី​ឡើង​ផ្ទះ​ថ្មី​របស់​នាង​យក់ ឋិត​រដ្ឋា កាល​ពី​រាត្រី​យប់​មិញ កាន់​តែ​​លើក​មុខ​លើក​មាត់​របស់​តារា​ហង្ស​មាស​ចំណូល​ថ្មី​រូប​នេះ​ថែម​មួយ​ កម្រិត​ទៀត បន្ទាប់​ពី​នាង​ស្រាប់​តែ​ហក់​មក​ជិះ​Range Rover តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ ​​បន្ទាប់​ពី​​មាន​វីឡា​មួយ​កន្លែង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ នៅ​ក្នុង​បុរី​សាន់វ៉េ ម្ដុំ​ទួល​គោក​។

​អ្នក​នាង​អះ​អាង​ថា ផ្ទះ​វីឡា​នៅ​បុរី​សាន់វ៉េ​នោះ គឺ​ជា​សំណង់​ផ្ទះ​របស់​អ៊ុំ ដែល​ផ្ដល់​ឲ្យ​នាង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​​ប៉ុណ្ណោះ ចំណែក​ផ្ទះ​ល្វែង​ដែល​នាង​បាន​ធ្វើ​ពិធី​ឡើង​នៅ​យប់​មិញ​នេះ ទើប​ជា​កម្មសិទ្ធិ​​ផ្ទាល់​ខ្លួន​។ ម្នាក់​ៗដែល​បាន​ឃើញ​ផ្ទះ​របស់​នាង ​សុទ្ធតែ​សម្ដែង​​អារម្មណ៍​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ ដោយ​សារ​តែ​​នៅ​ក្នុង​ផ្ទះ​នោះ មាន​លម្អ​ដោយ​ដេគ័រ​យ៉ាង​ប្រណិត ដែល​​ត្រូវ​គេ​អះ​អាង​ថា ជា​ស្នាដៃ​របស់​លោក​ឃុំ ប៉ុណ្ណាដែត​ដោយ​ផ្ទាល់​។ អ្នក​នាង​យក់ ឋិត​រដ្ឋា បាន​ថ្លែង​ប្រាប់​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​​នា​យប់​មិញ​ថា ​សប្បាយ​ចិត្ត​ណាស់ ដែល​នាង​មាន​ឱកាស​បាន​រស់​នៅ​ផ្ទះ​ថ្មី នៅ​ប្លុក​សំណង់​១២ ​ក្រោម​គំនិត​កែច្នៃ​ដោយ​ផ្ទាល់​របស់​ស្វាមី។ អ្នក​នាង​មិន​បញ្ជាក់​ថា ផ្ទះ​នោះ​​បាន​​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​យោង​តាម​ការ​ព្រលយ​ពី​​ម្ចាស់​ផ្ទះ​ល្វែង​​ជិត​ខាង អះ​អាង​ថា ផ្ទះ​នោះ​មាន​តម្លៃ​​​យ៉ាង​ហោច​១៨​ម៉ឺន​ដុល្លារ បើ​សរុប​ទាំង​ថ្លៃ​​ដេគ័រ​ថែម​ថយ​ផង​។

ក្នុង ​ពិធី​​ឡើង​ផ្ទះ​​របស់​នាង​យក់ ឋិត​រដ្ឋា នោះ  គេ​មិន​ឃើញ​វត្តមាន​របស់​តារា​ល្បីៗ​ច្រើន​កុះ​ករ​ប៉ុន្មាន​ទេ ក្រៅ​ពី​ក្រុម​ការងារ​របស់​ហង្ស​មាស និង​តារា​ចម្រៀង​របស់​ហង្សមាស។ អញ្ចឹង​​ហើយ ទើប​ពិធី​​ដ៏​ធំ​ដុំ​នោះ​ ​​បែរ​ជា​គ្មាន​​វត្តមាន​អ្នក​កាសែត​ចូល​រួម ​ដែល​អាច​ថា​មក​ពី​​គ្មាន​អ្នក​ដឹង ​និង​អាច​មក​ពី​នាង​មិន​បាន​​អញ្ជើញ​​ទាល់​តែ​សោះ​​។  ​អ្នក​លើក​ទូរស័ព្ទ​ជំនួស​​នាង​យក់ ឋិត​រដ្ឋា និយាយ​ថា ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ចូល​រួម​ប្រមាណ​ជាង​៣០០​នាក់​កាល​ពី​រាត្រី​ យប់​មិញ ​ភាគ​ច្រើន គឺ​ជា​អ្នក​ជំនួញ និង​​ភ្ញៀវ​កិត្តិយស​ ចំណែក​តារា​សិល្បៈ​រួម​មាន​តែ​នាង​ឱក​ សុគន្ធ​កញ្ញា លោក​សូណូ លោក​អាន គុណ​កូឡា លោក​អ៊ីណូ និង​តារា​​​សិល្បៈ​ល្បី​ឈ្មោះ​បួន​ដប់​រូប​ទៀត​តែ​ប៉ុណ្ណោះ។

​ យក់ ឋិត​រដ្ឋា ​ធ្លាប់​ឲ្យ​ដឹង​ថា ផ្ទះ​នៅ​សំណង់​១២​​នោះ​ នាង​បាន​ទិញ​យូរ​ហើយ គឺ​តាំង​ពី​ចេញ​គម្រោង​បុក​គ្រឹះ​ថ្មី​ៗ ក្នុង​អំឡុង​ឆ្នាំ​២០១០​ម្ល៉េះ ប៉ុន្តែ​មក​ពី​ការ​សាង​សង់​មាន​ភាព​យឺត​យ៉ាវ​ ទើប​ឱកាស​ឡើង​ផ្ទះ ​ទើប​តែ​អាច​ធ្វើ​ឡើង​កាល​ពី​រាត្រី​​យប់​មិញ​ (​៨ សីហា)​ ។ នាង​បាន​ទិញ​ពីរ​ល្វែង​ជាប់​គ្នា​ជា​មួយ​​បង​ប្អូន ដោយ​គ្រោង​ទម្លាយ​​ចូល​គ្នា ធ្វើជា​ផ្សារ​ទំនើប ប៉ុន្តែ​​ក្នុង​ពេល​​សន្ទុះ​ក្នុង​សិល្បៈ​​របស់​នាង ស្រាប់​តែ​មាន​ទីផ្សារ​បែប​នេះ ​នាង​បាន​អះ​អាង​ថា ​រំសាយ​​គម្រោង​នោះ​ចោល​វិញ​ហើយ​។ ​​ស្រដៀង​នឹង​ការ​បញ្ជាក់​មុន​ៗ​ដែរ យក់ ឋិត​រដ្ឋា អះ​អាង​ថា ផ្ទះ​នោះ​​​ពិត​ជា​មាន​តម្លៃ​​​ជាង​១០​ម៉ឺន​ដុល្លារ ​​ដោយ​គ្រាន់​តែ​សំណង់​ផ្ទះ​ទទេ​ ​មិន​ទាន់​បូក​ថ្លៃ​ដេគ័រ ដ៏​ទំនើប​ដែល​​នាង និង​ស្វាមី​បាន​បំពាក់នៅ​​ក្នុង​ផ្ទះ​​ទាំង​មូល ប៉ុន្តែ​មក​ពី​នាង​មាន​​ភាគ​ហ៊ុន​ពិសេស​ក្នុង​គម្រោង​សាង​សង់​បុរី​នោះ ទើប​ការ​ទិញ​ដូរ មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ដែល​មាន​កម្រិត​ចំណាយ​ទិញ​ក្នុង​សន្ទស្សន៍​ទាប​ជាង​នេះ។ អញ្ចឹង​ហើយ ទើប​នាង​មិន​ចង់​​ធ្វើ​ពិធី​ឡើង​ផ្ទះ​នោះ ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល ​ក្នុង​ចង្កោម​មហាជន ​ដោយ​មាន​វត្តមាន​អ្នក​កាសែត​។ តារា​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា អាស្រស់​រូប​នេះ​និយាយ​ថា«​​ផ្ទះ​​ហ្នឹង​ពិត​ជា​ថ្លៃ​ដល់​១៨​-១៩​ម៉ឺន​ ដុល្លារ​មែន​ ប៉ុន្តែ​ខ្ញុំ​ និង​ប្ដី ​ទិញ​ក្នុង​តម្លៃ​ពិសេស​ទេ ព្រោះ​បង​ដែត​​មាន​ភាគ​ហ៊ុន​ជា​មួយ​​ម្ចាស់​បុរី ​ដោយ​សារ​តែ​គាត់​ចេះ​ខាង​ជំនាញ​ដេគ័រ!»។ មហាជន​ជា​ច្រើន​ កោត​សរសើរ​ថា នាង​ពិត​ជា​មាន​សំណាង​មែន ដែល​បាន​ក្លាយ​ជា​តារា​ហង្ស​មាស​ហើយ ហើយ​ថែម​ទាំង​មាន​ឱកាស​ឡើង​សម្ពោធ​ផ្ទះ​ថ្មី​មួយ​ជុង ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នេះ​ទៀត បើ​ទោះ​ជា​នាង​មិន​បាន​អញ្ជើញ​អ្នក​កាសែត ដែល​ដូច​គ្នា​នឹង​ការ​ធ្វើ​ឡើង​ដោយ​ភាព​ស្ងាត់​កំបាំង​នោះ​ក៏​ដោយ​៕

ដោយ៖ តារា​រដ្ឋ

ប្រភព៖ ខ្មែរហ្សួម

[News] KhmerZoom : យក់ ឋិត​រដ្ឋា ពន្យារ​សំណើ​​ឪពុក​ម្ដាយ​

Posted by loverotha on 9 ខែសីហា 2012
Posted in: ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha. Tagged: children,khmerzoom,khmerzoom.com,news,plan,ratha,rotha. បញ្ចេញមតិ

KhmerZoom.com >> 04th August 2012

បើ​ទោះជា​ មុន​នេះ ​មាន​ការ​អះ​អាង​ថា នាង​យក់ ឋិត​រដ្ឋា និងស្វាមី នៅ​មិន​ទាន់​ចង់​បាន​កូន​ថែម​ម្នាក់​ទៀត ក៏​ប្រភព​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ បាន​អះ​អាង​ថា​ពួក​គេ​មាន​ការ​​ទទូច​ឲ្យ​អ្នក​ទាំង​ពីរ​យក​កូន​ស្រី​ម្នាក់​ ទៀត​ឲ្យ​បាន​ឆាប់​ ក្នុង​ឆ្នាំ​រោង ឬ​ឆ្នាំ​ម្សាញ់​នេះ​​។ ប៉ុន្តែ​ទំនង​ជា​ហេតុ​ផល​​សិល្បៈ ទើប​ធ្វើ​ឲ្យ​​យក់ ឋិត​រដ្ឋា និង​ស្វាមី ​បាន​សុំ​ពន្យារ​ចំពោះ​ការ​ទទូច​នោះ​​ហើយ​​។

ក្ដី​ទន្ទឹង​របស់​ក្រុម​គ្រួសារ​ទាំង​សង ​ខាង ដែល​ចង់​ឃើញ​លោក​​ឃុំ ប៉ុណ្ណាដែត ​និង​យក់ ឋិត​រដ្ឋា មាន​កូន​ទី​២ ​ដែល​អាច​ជា​កូន​ស្រី​​តែ​ម្ដង​នោះ​ ​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ក្នុង​ពេល​ដែល​នាង​យក់ ឋិត​រដ្ឋា ស្រាប់​តែ​មាន​មុខ​ឡើង​សន្ទុះ​ក្នុង​ពិភព​ចម្រៀង ​ហើយ​មិន​ព្រម​ដក​ដៃ បន្ទាប់​ពី​នាង​មាន​ឱកាស​ហក់​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស​។ លោក​ឃុំ ប៉ុណ្ណា​ដែត និយាយ​ថា ​​ឪពុក​ម្ដាយ​​របស់​លោក និង​ភរិយា​ ​ពិតចង់​​ពរ​ចៅ​​ម្នាក់​ទៀត ដែល​​ជា​​កូន​ទី​២​របស់​លោក​ប្រាកដ​មែន ប៉ុន្តែ​​មក​ពី​លោក​មិន​ចង់​ឲ្យ​ភរិយា​​ខក​បំណង ទើប​​ទទូច​សុំ​ពួក​គាត់ ឲ្យ​ផ្អាក​ការ​ទាម​ទា​​នោះ​សិន​​។

Ratha__5ស្វាមី ​អ្នក​នាង​យក់ ឋិត​រដ្ឋា និយាយ​ថា «​ចាស់​ៗ ចង់​បាន​លែង​និយាយ​ហើយ ព្រោះ​គាត់​ចង់​ឲ្យ​ពួក​ខ្ញុំ​មាន​កូន​ពីរ​បី​សិន​ទាន់​ខ្លួន​នៅ​ក្មេង ​​ប៉ុន្តែ​មក​ពី​ពួក​ខ្ញុំ​គិត​រឿង​ហ្នឹង​មិន​ទាន់​​គិត​កើត​ ទើប​មិន​អាច​ទទួល​យក​ការ​ទទូច​របស់​ពួក​គាត់​​!»។ លោក​អះ​អាង​ថា តាម​មើល​គម្រោង​យក​កូន​ទី​២​ អាច​នឹង​​កើត​ឡើង​យ៉ាង​ហោច​២​ឆ្នាំ​ទៀត​ហើយ​ឯ​ណោះ​ ខណៈ​ដែល​២​ឆ្នាំ​មុន លោក​ក៏​បញ្ជាក់​​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​កើត​ឡើង​។ លោក​និយាយ​ថា ទោះ​ជា​ពេល​នេះ​កូន​ប្រុស​របស់​លោក​មាន​វ័យ​​ជិត៥​ឆ្នាំ (​២៣ តុលា​ ឆ្នាំ​២០០៧) ប៉ុន្តែ​នៅ​មិន​ទាន់​ហួស​ពេល​​ទេ បើ​២​ឆ្នាំ ​ទៀត ទើប​ពួក​លោក​មាន​កូន​ទី​២​ម្ដង​ទៀត​​។
​
ដូច ​គ្នា​នឹង​ការ​លើក​ឡើង​នេះ នាង​យក់ ឋិត​រដ្ឋា បញ្ជាក់​ថា អត់​ទាន់​ចង់​បាន​កូន​​ទេ ព្រោះ​ខ្លាច​ពរ​ពោះ ហើយ​ឡើង​គីឡូ​ពិបាក​សម្រក​ដូច​មួយ​គ្រា​មុន​។ នាង​និយាយ​ថា «​រឿង​កូន​ចៅ​ធីប​ចោល​សិន​ហើយ ព្រោះ​ពរ​ពោះ​ម្ដងៗ​​ពិបាក​រឿង​ឡើង​គីឡូ​ណាស់ ម្យ៉ាង​ខ្ញុំ​ចង់​មូល​នឹង​សិល្បៈ​សិន ទើប​មិន​ទាន់​គិត​រឿង​ហ្នឹង​​!»។ នាង​អះ​អាង​ថា ខ្លួន​ក៏​ចង់​បាន​កូន​ស្រី​ឲ្យ​បាន​ឆាប់​ដែរ ប៉ុន្តែ​បើ​ព្រោះ​តែ​បំណង​នោះ ហើយ​របូត​ឱកាស​ក្នុង​ពិភព​ចម្រៀង ដែល​កំពុង​តែ​​ហុច​ផ្លែ​ផ្កា នោះ​នាង​​មិន​ធ្វើ​ឡើយ​។ ចំពោះ​​ក្ដី​សង្ឃឹម​នៅ​ហង្ស​មាស​វិញ​ ​បើ​ទោះ​ជា​នាង​មិន​ច្បាស់​ពី​គោលការណ៍​ថា​អាច​ទទួល​ការ​ផ្ចុង​ផ្ដើម​បែប​ នេះ​​បាន​យូរ​ប៉ុណ្ណា តែ​នាង​នៅ​តែ​រំពឹង​ថា ​ជម្រក​ចុង​ក្រោយ​មួយ​នេះ ​នឹង​ជួយ​ឲ្យ​នាង​សម្រេច​បំណង​។ នាង​បញ្ជាក់​ថា​ នឹង​ខិត​ខំ​​ដុស​ខាត់​សមត្ថភាព ដូច​ជា​ការ​តុប​តែង​ខ្លួន​ឲ្យ​បាន​ស្រស់​ស្អាត ​និង​​បញ្ចេញ​ក្បាច់​រាំ​ឲ្យ​បាន​ល្អ នៅ​ពេល​​រូប​នាង​កាន់​តែ​ស្រក​ទម្ងន់​បាន​មួយ​គ្រឺត​ទៀត​ បើ​ទោះ​ជា​កន្លង​មក​មាន​អ្នក​រិះ​គន់​ថា នាង​ធាត់ ស្លៀក​ពាក់​មិន​សូវ​ទំនង​ជា​តារា​យុវវ័យ ធ្វើ​ឲ្យ​នាង​បាក់​ទឹក​ចិត្ត​បន្តិ​ក្ដី​​។ យក់ ឋិត​រដ្ឋា និយាយ​ថា ដរាប​ណា នាង​នៅ​តែ​ទទួល​បាន​​ការ​ជ្រោម​ជ្រែង​ពី​ហង្ស​មាស នោះ​នាង​មិន​ទាន់​រៀប​គម្រោង​យកកូន​ទី​២​ឡើយ​ ហើយ​នាង​ក៏​មិន​ខ្លាច​ដែរ ចំពោះ​វត្តមាន​ហក់​ចូល​របស់​នាង​សុខ សីឡាលីន និង​លាង សុផាឡែន ដែល​ទំនង​ថា នឹង​ធ្វើ​បទ​ចម្រៀង​ល្អ​ៗ​របស់​នាងនៅ​ហង្ស​មាស​ មាន​ការ​បែក​ខ្ញែក​ ពិបាក​ឲ្យ​នាង​​ស្ទុះ​ឡើង​កូដ​ជាង​នេះ៕

ដោយ៖ តារា​រដ្ឋ

Ratha__4

Ratha__8

Ratha__9

Ratha__10

ប្រភព៖ ខ្មែរ​ហ្សូម

[News] Sabay : យក់ ថិតរដ្ឋា នៅ​តែ​កក់​ក្ដៅ

Posted by loverotha on 8 ខែសីហា 2012
Posted in: ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha. Tagged: khum ponadet,news,online,rotha,sabay,sabay.com,yuk. បញ្ចេញមតិ

Sabay.com >> 8th August 2012

បើ​ទោះ​ជា​មើល​មួយ​ផ្នែក​ឃើញ​ថា អ្នក​នាង យក់ ថិតរដ្ឋា នៅផ្លូវ​​ម្ខាង​ម្នាក់​ជាមួយ​ស្វាមី លោក ឃុំ ប៉ុណ្ណាដែត ហើយមិន​បាន​ឡើង​ឆាក​ច្រៀង​ឆ្លង​ឆ្លើយ​ដូច​មុន​ ព្រោះ​តែ​ងប់​នឹង​ជំនួញ​ក៏​ដោយ តែ​ថា អ្នក​នាងនៅ​តែ​​មាន​ភាព​កក់​ក្ដៅ​គ្រប់​គ្រាន់​ហើយ នៅ​ខាង​ក្រៅ​ឆាក​នោះ។

ក្រោយ​ពី​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​ ដោយ​សារ​រវល់​នៅ​ក្នុង​រូបភាព​ជា​អ្នកម្ដាយ​ទុក​ពេល​វេលា​ថ្នាក់​ថ្នម​កូន​ដែល​មិន​អាច​ទុក​ចោល​បាន​នោះ អ្នកនាង យក់ ថិតរដ្ឋា បាន​ជ្រៀត​ចូល​ក្នុង​ផលិតកម្ម ហង្សមាស តែ​ម្នាក់​ឯង ទុក​ឲ្យ​អតីត​ដៃគូ​ផ្អែម​ល្ហែម​ក្នុង​បទ​ចម្រៀង​ បច្ចុប្បន្ន​ជា​ស្វាមី​ខ្លួន ឃុំ ប៉ុណ្ណាដែត តែលតោល​ម្នាក់​ឯង​ក្រៅ​រង្វង់​សិល្បៈ ព្រោះ​តែ​ស្វាមី​របស់​អ្នកនាង​រូប​នេះ បែរ​ជា​ងាក​ទៅ​ចាប់​យក​ជំនួញ​ជំនួស​វិញ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​ពួកគេ​បាន​ធ្លាក់​ដុនដាប​មួយ​ខ្យល់​នោះ។ អ្នក​នាង យក់ ថិត​រដ្ឋា ប្រាប់​ថា នោះ​ជា​ការ​ព្រម​ព្រាង​គ្នា ដោយ​មិន​មាន​នរណា​បង្ខំ​នរណា​ឡើយ ទើប​ក្រុម​គ្រួសារ​របស់​អ្នក​នាង អាច​រស់​ជុំ​គ្នា​បាន​យ៉ាង​មាន​សេចក្ដី​សុខ។

បើ​និយាយ​ថា លោក ឃុំ ប៉ុណ្ណាដែត តែលតោល​ក្រៅ​រង្វង់​សិល្បៈ​ក៏​ត្រូវ តែ​បើ​និយាយ​ថា យក់ ថិតរដ្ឋា តែលតោល​ខាង​ក្នុង​សិល្បៈ​ក៏​ត្រូវ ខណៈ​ក្នុង​គ្រា​កន្លង​មក​មុន​ពេល​ក្លាយ​ជា​ស្វាមី​ភរិយា​នឹង​គ្នា គេ​ឃើញ​អ្នក​ទាំង​ពីរ​រមែង​ជា​គូ​ចម្រៀង​ដ៏​ស័ក្ដិសម​មួយ។ ម្ល៉ោះ​ហើយ ដល់​ពេល​ឥឡូវ​ម្នាក់​ទៅ​ឆ្វេង ម្នាក់​ទៅ​ស្ដាំ​ដូច្នេះ ទស្សនិកជន​យល់​ថា ពួកគេ​ជួបភាព​​ហេងហាង ព្រោះ​បាត់​ដៃ​គូ។ ប៉ុន្តែ អ្នក​នាង យក់ ថិតរដ្ឋា ប្រាប់នៅ​​ក្រោយ​ឆាក Shopping Show2012 កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ផ្សារ​ទំនើប​សូរិយា​កាល​ពី​សប្ដាហ៍​មុន​នោះ​​ថា នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ បើ​ទោះ​ជា​ពី​មុន​ធ្លាប់​មាន​ស្វាមី​ច្រៀង​ជា​មួយ​ក៏​ដោយ ប៉ុន្តែ​មិនមែន​គ្រប់​តែ​បទ​ដែរ ។ ម្យ៉ាង បើ​ទោះ​ជា​បច្ចុប្បន្ន​ស្វាមី​នាង មិន​ឡើង​ច្រៀង​ជាមួយ​លើ​ឆាក ក៏​គង់​នឹង​ទៅ​តាម​ជា​មួយ​រហូត​ដែរ​។ ដូច្នេះ​ហើយ អ្នក​នាង មិន​បាន​បាត់​បង់​ភាព​កក់​ក្ដៅ​នោះ​ទេ។

លោក ឃុំ ប៉ុណ្ណាដែត កំពុង​រវល់​ជាប់​ដៃ​ជា​មួយ​នឹង​ការងារ​លាក់​មុខ​ក្រៅ​សិល្បៈ​មួយ ដែល​បើ​តាម អ្នក​នាង យក់ ថិតរដ្ឋា ប្រាប់​ថា ស្វាមី​អ្នកនាង រវល់​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​ជា​មួយ​គ្នា​មិន​បាន​ផង ។ តារា​ចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម​ញញឹម​ស្រស់​រូប​នេះ​ និយាយ​ថា ” ការងារ​នោះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ ដូច្នេះ​ចំពោះ​សិល្បៈ គាត់​ចង់​ចូល​វិញ ឬ​មិន​ចូល​ស្រេច​តែ​គាត់ ខ្ញុំ​អត់​មាន​បង្ខំ​ទេ…តែ​គិត​ទៅ​ៗ ម្យ៉ាង​ដែរ ខ្ញុំ​ជា​អ្នក​ចម្រៀង គាត់​ធ្វើ​ជំនួញ…អីចឹង​ចំណូល​ក៏​កើន​តាម​ហ្នឹង​ដែរ(សើច)…”។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាង យក់ ថិតរដ្ឋា បញ្ជាក់​ថា បើ​ទោះ​ជា​ពេល​នេះ ស្វាមី​អ្នក​នាង កំពុង​រវល់​នឹង​ជំនួញ​ខាង​ក្រៅ ក៏​ពិត​មែន តែ​មិន​បាន​គិត​ថា​នឹង​បោះ​បង់​ចោល​សិល្បៈ​រហូត​ដែរ គឺ​គ្រាន់​តែ​ផ្អាក​មួយ​រយៈ​សិន​ប៉ុណ្ណោះ តែ​ពេល​ណា ជំនួញ​រឹង​ដៃ​រឹង​ជើង​ ស្វាមី​អ្នក​នាង នឹង​វិល​មក​សិល្បៈ​វិញ​ហើយ។
អ្នកនាង យក់ ថិតរដ្ឋា ​បន្ថែម​ថា អ្នក​នាង​ពិបាក​ប្រាប់​ថា ការងារ​របស់​ស្វាមី​នាង​ជា​អ្វី ព្រោះ​អត់​ទាន់​មាន​ក្រុមហ៊ុន​អី​ច្បាស់​លាស់​នៅ​ឡើយ ប៉ុន្តែ​ស្វាមី​របស់​នាង​ជា​អ្នក​ឌីហ្សាញ រចនា​ម៉ូដ​ផ្ទះ រចនា​ម៉ូដ​ហាង ដោយ​មាន​កូន​ក្រុម​មួយ​ក្រុម​តូច​ ទុក​សម្រាប់​លោក​អ្នក​គ្រប់​គ្រង​ដែរ។

អ្នកនាង យក់ ថិតរដ្ឋា កំពុង​បុក​គ្រឹះ​រឹង​មាំ​បន្តិច​ម្ដង​ៗ​នៅ​ក្នុង​ទ្រនំ​ថ្មី​ហង្សមាស បន្ទាប់​ពី​ចេញ​ពី​ផលិតកម្ម ប៊ិកមែន ដោយ​ក្នុង​នោះ ​ក្រុមហ៊ុន​បាន​ និង​កំពុង​បន្ត​ជ្រោមជ្រែង​ដោយ​​​ផលិត​​បទ​ថ្មីៗ​ ល្អ​ៗ​ឲ្យ​នាង​ឲ្យ​ច្រៀង។ ដូច្នេះ​ហើយ ទើប​អ្នកនាង​ប្រាប់​ថា អ្នក​នាង​កំពុង​តែ​កក់​ក្ដៅ​ទាំង​ក្នុង​ការងារ និង​សង្គម​គ្រួសារ អត់​មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ៕

អត្ថបទ៖ ឡាយ សុខ​អូន
កែសម្រួល៖ ទារិកា

ប្រភព​៖ សប្បាយ​

Posts navigation

← អត្ថបទ ចាស់ជាង
  • Everything about Yuk Thet Rotha is here!!! song lyrics + music video + mp3 + download link + photos + geography + news OF Yuk Thet Rotha~
  • Yuk Thetrotha Official FB Page

  • ស្វែង​រក​

  • ចំណាត់​ក្រុម​

    • ការ​សម្តែង​លើ​ឆាក​ | concert (10)
    • ចម្រៀង​ឆ្លង​ឆ្លើយ​ (19)
    • បទ​ថ្មី​ New songs (11)
    • ផលិតកម្ម​ | Production (119)
      • គឹម​ហេង​ | KH (17)
      • ឆ្លង​ដែន​ | Chlangden (2)
      • ប៊ីក​មេន​ | Bigman (1)
      • ផលិត​កម្ម​ក្រៅ​ស្រុក​ (25)
        • បាយ័ន​ | Bayon (1)
        • បុប្ផា​ | Bopha (7)
        • ភ្នំ​ឱរ៉ាល់​ | OM (1)
        • រៃមាស​ | Reymeas (2)
        • អង្គរវត្ត​ | Angkorwat (4)
        • MK (1)
        • SM (9)
      • រស្មី​នាគ​មាស​ | RNM (3)
      • រស្មី​ស្ទឹង​សង្កែ​ | RSK (25)
      • រស្មី​ហង្សមាស​ | RHM (6)
      • សាន់​ដេ​ | Sunday (2)
      • សេះទេព​ | SesTep (1)
      • ស្ប៉ាក​ | Spark (9)
      • SSB (28)
    • ពត៌មាន​ពី​យក់​ ឋិត​រដ្ឋា​ | News about Rotha (25)
    • រូប​ថត​ | Photo (3)
      • រូប​​កែកុន​ (3)
    • សម្តែង​ជា​មួយ​ ឃុំ​ ប៉ុណ្ណា​ដែត​ | Performance with Deth (19)
    • អ្នក​និពន្ធ​ទំនុក​ច្រៀង​ | Writer (100)
      • ខាំ​ ភូរិ​ (22)
      • ខៀវ សំភេត (2)
      • ខៀវ​ កាថា​ (8)
      • ចាន់ ពិសី​ (3)
      • ជុំ​ ប៊ុន​ធឿន​ (3)
      • ឈុំ អាឈុន (1)
      • ណុប បាយ៉ារ៉ា​ (1)
      • ថៃ​ នរៈ​សត្យា​ (3)
      • ទូច​ ផល្លីន​ (1)
      • ម៉ម​ រដ្ឋ​ (1)
      • ម៉ា​ សេរី​ (2)
      • សង់​ ស៊ី​ណារិទ្យ​ (2)
      • សរ ធារ៉ា (2)
      • សាពូន​ មី​ដា​ដា​ (1)
      • សិទ្ធិ​ការ្យ​ (2)
      • សុខ​ ជំនោរ​ (1)
      • សេក​ ផល្លី (1)
      • សេរី មារ៉ាឌី​ (1)
      • ស៊ុន​ សន្តោស​ (5)
      • ហង្ស​ តូច​ (1)
      • ហេង​ ពិទូ (1)
      • ហ្វៃ​ សំអាង​ (16)
      • អូស្កា​ (1)
      • អ៊ា វឌ្ឍនា​ (14)
      • អ៊ុច​ ភណ្ណា​រិទ្ធ​ (1)
      • ឯ.ឧ ហ៊ុន​ ហេង​ (4)
    • My love to Rotha (5)
    • Rotha Fan Club (1)
  • ស្តាប់​ចម្រៀង​ យក់​ឋិត​រដ្ឋា​

  • អត្ថបទ​ផ្សាយ​ថ្មី​ៗ​

    • [MV Teaser] កុំ​បិទ​ទូរស័ព្ទ​
    • [Teaser] ស្តាប់​បទ​ទាំង​៧បទ​របស់​រដ្ឋា​ត្រៀម​ចេញ​លក់​ក្នុង​វ៉ុល​ 464
    • [Teaser] ស្តាប់​បទ​ថ្មី​ “អ្នក​ស្រែ​ស្រឡាញ់​អ្នក​ស្រែ​ដូច​គ្នា​” និង​លេខ​កូដ​ Call Tune
    • [Teaser] ស្តាប់​បទ​ថ្មី “និស្សិត​ស្រី​” និង​លេខ​កូដ​ Call Tune
    • [News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​
    • [News] KhmerZoom : យក់ ឋិត​រដ្ឋា ពន្យារ​សំណើ​​ឪពុក​ម្ដាយ​
    • [News] Sabay : យក់ ថិតរដ្ឋា នៅ​តែ​កក់​ក្ដៅ
    • [Magazine] AngkorThom: យក់​ថិត​រដ្ឋា​ ទិញ​វីឡា​ថ្មី?
    • [News] ThmeyThmey: យក់​ថិត​រដ្ឋា​ កំពុង​រក​យុទ្ធសាស្រ្ត​ដណ្តើម​ជោគ​ជ័យ​ថ្មី
    • [Magazine] Dara | យក់​ថិត​រដ្ឋា​ ពិបាក​យក​ឈ្នះ
    • [Magazine] ប្រជាប្រិយ | យក់​ថិត​រដ្ឋា​ ថា​នៅ​តែ​មាន​ប្រជាប្រិយ​ភាព​
    • [BP] ក្រមុំ​ចង់​កែ​ខ្លួន​
    • [SM] ល្មម​យល់​ចិត្ត​អូន​
    • [Reymeas] ឈឺ​ចាប់​ដូច​គ្នា​
    • [Sunday] ប្រុស​ខូច
  • អត្ថបទ​និង​ទំព័រ​ល្បី​ជាង​គេ

    • [News] KhmerZoom: យក់ឋិត​រដ្ឋា ឡើង​ផ្ទះ​ថ្មី​ស្ងាត់​ៗយប់​មិញ​
    • [News] KhmerZoom : យក់ ឋិត​រដ្ឋា ពន្យារ​សំណើ​​ឪពុក​ម្ដាយ​
    • នារី​លើ​វិថី​​ស្នេហ៍​
    • [BP] ក្រមុំ​ចង់​កែ​ខ្លួន​
  • ចំនួន​អ្នក​ចូលទស្សនា​​សរុប​

    free html visitor counters
    hit counter
  • ចំនួន​អ្នក​កំពុង​ចូល​ទស្សនា​

  • Flag Counter

    free counters
    Free counters
  • គាំ​ទ្រ​ LoveRotha ក្នុង​ហ្វេស​ប៊ុគ​

  • ទំព័រ​ក្នុង​ហ្វេស​ប៊ុគ​

    Loverotha

  • Exchanged Sites Patner

  • ការចុចច្រើនបំផុត

    • photobucket.com/rotha-wit…
    • photobucket.com/rotha-in-…
    • kiwi6.com/folder/752jp3lm…
    • s1112.photobucket.com/alb…
    • hit-counts.com
  • បណ្ណសារ​

    • ខែសីហា 2012 (11)
    • ខែកក្កដា 2012 (8)
    • ខែមិថុនា 2012 (24)
    • ខែ​ឧសភា 2012 (9)
    • ខែ​មេសា 2012 (21)
    • ខែ​មីនា 2012 (1)
    • ខែ​កុម្ភៈ 2012 (20)
    • ខែមករា 2012 (7)
    • ខែធ្នូ 2011 (24)
    • ខែវិច្ឆិកា 2011 (27)
    • ខែតុលា 2011 (20)
ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. ម៉ូដ​ប្លក៖ Parament ដោយ Automattic
Love Yuk Thet Rotha
ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. ម៉ូដ​ប្លក៖ Parament។
បោះបង់